Search form

Plan Your Care

You are here

កម្មវិធីព្យាបាលសុខភាពផ្លូវកាយនិងចិត្តដែលមានគុណភាពខ្ពស់

កម្មវិធីព្យាបាលសុខភាពផ្លូវកាយនិងចិត្តដែលមានគុណភាពខ្ពស់

មណ្ឌលសុខភាពសហគមន៍ក្រុងឡូវែល្លផ្ដល់វិធីព្យាបាលដែលមានគុណភាពល្អដល់អ្នកជម្ងឺគ្រប់វិស័យនិងគ្រប់​ស្រទាប់        ទាំងអស់។បុគ្គលិករបស់យើងខ្ញុំទាំងផ្នែកព្យាបាលសុខភាពផ្លូវកាយនិងចិត្តយកចិត្តទុកដាក់ចំណាយពេល ដើម្បីឲ្យស្គាល់អ្នក ជម្ងឺម្នាក់ៗកាន់តែច្បាស់លាស់, ដឹងពីប្រវិត្ដិសុខភាពគ្រួសារ, ផ្ដល់វិធីព្យាបាលឲ្យសមស្របទៅតាម សេចក្ដីត្រូវការរបស់អ្នកជម្ងឺ។

គ្រូពេទ្យរបស់យើងខ្ញុំអាចប្រាស្រ័យទាក់ទងតាមភាសាលោកអ្នកនិយាយ។ ម្យ៉ាងវិញទៀត យើងក៏មានអ្នកបកប្រែ ដោយឥតគិតថ្លៃ។

មណ្ឌលសុខភាពយើងជួយជ្រោមជ្រែងអ្នកជម្ងឺឲ្យចេះចាត់ចែងថែរក្សាសុខភាពប្រចាំកាយរបស់ខ្លួនឲ្យបានល្អ ហើយមានគ្រូពេទ្យចូលចិត្តក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម, ជម្ងឺលើសឈាម, រោគអេចអាយវី, ជម្ងឺហឺត, និង សុខភាពស្រ្តី។ បញ្ហាសុខភាពទាំងនេះ គា្រន់តែរៀបរាប់ជាសង្ខេបប៉ុណ្ណោះ។​ សេវារបស់យើងផ្ទង់អារម្មណ៍ទៅលើ វិធីការពារនិងអប់រុំសុខភាពដើម្បីឲ្យអ្នកជម្ងឺអាចមានលទ្ធភាពចេះថែរក្សាសុខភាពបានដោយខ្លួនឯង ហើយឲ្យមាន សុខភាពល្អជានិច្ច។ យើងអាចជួយឲ្យអ្នកជម្ងឺរកគ្រូពេទ្យឯកទេស, ជួយធ្វើការណាត់ជួបជាមួយគ្រូពេទ្យនោះ, ហើយធ្វើយ៉ាងណាដើម្បីឲ្យគ្រូពេទ្យទាំងនោះបានទទួលសំណុំរឿងសុខភាពដែលគាត់ត្រូវការ។

ចំណាយក្នុងការព្យាបាលសុខភាព

មណ្ឌលសុខភាពយើងទទួលការចេញថ្លៃពីក្រុមហ៊ុនធានារា៉ប់រងសុខភាពជាច្រើនរួមមានទាំង HMO និងក្រុមហ៊ុន ធានារ៉ាប់រងសុខភាពឯកជនផងដែរ។ យើងក៏អាចទទួលយកប្រាក់សុទ្ធ, សែក, និងគ្រេឌិតកាត្រ៍ដែរ។ បុគ្គលិកជំនួយផ្នែក ប័ណ្ណធានារ៉ាប់រងសុខភាពអាចជួយអ្នកជម្ងឺឲ្យមានការធានារ៉ាប់រងសុខភាពបាន។ យើងពុំបដិសេធ មិនព្រមព្យាបាលជម្ងឺ ឲ្យនរណាម្នាក់ដោយសារតែអ្នកនោះពុំអាចមានលទ្ធភាពនឹងបង់ថ្លៃព្យាបាលបាននោះឡើយ។

សូមមេត្តាទូរសព្ទ័មកយើងខ្ញុំដើម្បីធ្វើការណាត់ជួប

ខ្មែរ 978-441-1700

 

មណ្ឌលសុខភាពយើងខ្ញុំមានបើកធ្វើការ មួយអាទិត្យប្រាំមួយថ្ងៃ រួមទាំងបើកនៅពេលយប់និងចុងសប្ដាហ៍ផងដែរ។

មណ្ឌលសុខភាពយើងខ្ញុំមានការទទួលស្គាល់ជាផ្លូវការខាងផ្នែកផ្ដលវិធីព្យាបាលដែលមានគុណភាពខ្ពស់ទៅ តាមស្តងដារជាតិ ពីស្នងការជាតិ Joint Commission និងបានចំណាត់ថ្នាក់ទី3 ខាងផ្ដល់វិធីព្យាបាលដែលផ្ទង់ អារម្មណ៍ទៅ លើអ្នកជម្ងឺ, Patient-Centered Medical Home។

អាគារធំ

161 Jackson Street, Lowell, MA

 

មណ្ឌលមេត្តាសុខភាព

135 Jackson Street, Lowell, MA