យើងនិយាយភាសាខ្មែរ

កម្មវិធីព្យាបាលសុខភាពផ្លូវកាយនិងចិត្តដែលមានគុណភាពខ្ពស់

មណ្ឌលសុខភាពសហគមន៍ក្រុងឡូវែល្លផ្ដល់វិធីព្យាបាលដែលមានគុណភាពល្អដល់អ្នកជម្ងឺគ្រប់វិស័យនិងគ្រប់​ស្រទាប់        ទាំងអស់។បុគ្គលិករបស់យើងខ្ញុំទាំងផ្នែកព្យាបាលសុខភាពផ្លូវកាយនិងចិត្តយកចិត្តទុកដាក់ចំណាយពេល ដើម្បីឲ្យស្គាល់អ្នក ជម្ងឺម្នាក់ៗកាន់តែច្បាស់លាស់, ដឹងពីប្រវិត្ដិសុខភាពគ្រួសារ, ផ្ដល់វិធីព្យាបាលឲ្យសមស្របទៅតាម សេចក្ដីត្រូវការរបស់អ្នកជម្ងឺ។

គ្រូពេទ្យរបស់យើងខ្ញុំអាចប្រាស្រ័យទាក់ទងតាមភាសាលោកអ្នកនិយាយ។ ម្យ៉ាងវិញទៀត យើងក៏មានអ្នកបកប្រែ ដោយឥតគិតថ្លៃ។

មណ្ឌលសុខភាពយើងជួយជ្រោមជ្រែងអ្នកជម្ងឺឲ្យចេះចាត់ចែងថែរក្សាសុខភាពប្រចាំកាយរបស់ខ្លួនឲ្យបានល្អ ហើយមានគ្រូពេទ្យចូលចិត្តក្នុងការព្យាបាលជម្ងឺទឹកនោមផ្អែម, ជម្ងឺលើសឈាម, រោគអេចអាយវី, ជម្ងឺហឺត, និង សុខភាពស្រ្តី។ បញ្ហាសុខភាពទាំងនេះ គា្រន់តែរៀបរាប់ជាសង្ខេបប៉ុណ្ណោះ។​ សេវារបស់យើងផ្ទង់អារម្មណ៍ទៅលើ វិធីការពារនិងអប់រុំសុខភាពដើម្បីឲ្យអ្នកជម្ងឺអាចមានលទ្ធភាពចេះថែរក្សាសុខភាពបានដោយខ្លួនឯង ហើយឲ្យមាន សុខភាពល្អជានិច្ច។ យើងអាចជួយឲ្យអ្នកជម្ងឺរកគ្រូពេទ្យឯកទេស, ជួយធ្វើការណាត់ជួបជាមួយគ្រូពេទ្យនោះ, ហើយធ្វើយ៉ាងណាដើម្បីឲ្យគ្រូពេទ្យទាំងនោះបានទទួលសំណុំរឿងសុខភាពដែលគាត់ត្រូវការ។

ចំណាយក្នុងការព្យាបាលសុខភាព

មណ្ឌលសុខភាពយើងទទួលការចេញថ្លៃពីក្រុមហ៊ុនធានារា៉ប់រងសុខភាពជាច្រើនរួមមានទាំង HMO និងក្រុមហ៊ុន ធានារ៉ាប់រងសុខភាពឯកជនផងដែរ។ យើងក៏អាចទទួលយកប្រាក់សុទ្ធ, សែក, និងគ្រេឌិតកាត្រ៍ដែរ។ បុគ្គលិកជំនួយផ្នែក ប័ណ្ណធានារ៉ាប់រងសុខភាពអាចជួយអ្នកជម្ងឺឲ្យមានការធានារ៉ាប់រងសុខភាពបាន។ យើងពុំបដិសេធ មិនព្រមព្យាបាលជម្ងឺ ឲ្យនរណាម្នាក់ដោយសារតែអ្នកនោះពុំអាចមានលទ្ធភាពនឹងបង់ថ្លៃព្យាបាលបាននោះឡើយ។

សូមមេត្តាទូរសព្ទ័មកយើងខ្ញុំដើម្បីធ្វើការណាត់ជួប

ខ្មែរ 978-441-1700

 

មណ្ឌលសុខភាពយើងខ្ញុំមានបើកធ្វើការ មួយអាទិត្យប្រាំមួយថ្ងៃ រួមទាំងបើកនៅពេលយប់និងចុងសប្ដាហ៍ផងដែរ។

មណ្ឌលសុខភាពយើងខ្ញុំមានការទទួលស្គាល់ជាផ្លូវការខាងផ្នែកផ្ដលវិធីព្យាបាលដែលមានគុណភាពខ្ពស់ទៅ តាមស្តងដារជាតិ ពីស្នងការជាតិ Joint Commission និងបានចំណាត់ថ្នាក់ទី3 ខាងផ្ដល់វិធីព្យាបាលដែលផ្ទង់ អារម្មណ៍ទៅ លើអ្នកជម្ងឺ, Patient-Centered Medical Home

អាគារធំ

161 Jackson Street, Lowell, MA

 

មណ្ឌលមេត្តាសុខភាព

161 Jackson Street, Lowell, MA (3rd Floor)

close

Translate This Site

Traducir este sitio

Traduzir este site

បកប្រែគេហទំព័រនេះ

translate

Note: This site uses Google Translate. As with any automatic translation, some of the words may not match the original meaning. If any information seems confusing or incorrect, please contact the Health Center at 978-937-9700 to speak to one of our staff.

Learn more about language access.